Jan
16
2025
មករា 16, 2025
កិច្ចប្រជុំលើកទី២ គណៈកម្មកាសម្របសម្រួល ខេត្តសៀមរាប
ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥
ទីតាំង៖ សាលាខេត្តសៀមរាប
ដឹកនាំកិច្ចប្រជុំដោយ៖ ក្រុមការងារ ACCESS 2
ទិដ្ឋភាពរួមនៃកិច្ចប្រជុំ៖
ACCESS 2 មានក្តីសោមនស្សរីករាយ ក្នុងការរៀបចំកិច្ចប្រជុំលើកទី២ របស់គណៈកម្មកាសម្របសម្រួល(PCC) ជាមួយដៃគូអនុវត្តជាយុទ្ធសាស្រ្ត និងជនបង្គោលរបស់ ACCESS 2 នៅថ្នាក់ក្រោមជាតិ នៅខេត្តសៀមរាប។
គោលបំណង៖
- បង្ហាញពីសមិទ្ធផលសំខាន់ៗ មេរៀនដែលបានរៀន និងបញ្ហាប្រឈមសម្រាប់រយៈពេលពីខែកក្កដា ដល់ខែធ្នូ ឆ្នាំ២០២៤ និងសកម្មភាពសំខាន់ៗសម្រាប់រយៈពេល៦ខែខាងមុខ (ខែមករា ដល់ខែមិថុនា ឆ្នាំ២០២៥)
- ពិភាក្សាលើបញ្ហាថវិកាសេវាសង្គមរបស់រដ្ឋបាលខេត្ត/ក្រុង/ស្រុក/ឃុំ/សង្កាត់ ពាក់ព័ន្ធនឹងអំពើហិង្សាទាក់ទងនឹងយេនឌ័រ (GBV) និងក្រុមប្រឹក្សាសកម្មភាពជនពិការខេត្ត (PDAC)
អ្នកចូលរួម៖ យើងមានកិត្តិយសដែលបានអញ្ជើញ អ្នកចូលរួមដែលជាតំណាងមកពី៖
- ជនបង្គោលរបស់ ACCESS 2 នៅថ្នាក់ក្រោមជាតិ
- ដៃគូអនុវត្តជាយុទ្ធសាស្រ្ត មានដូចជា៖ អង្គការចិត្តសង្គមអន្តរវប្បធម៌ (TPO) អង្គការជំនួយផ្នែកច្បាប់នៃកម្ពុជា (LAC) អង្គការ CARE មូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន/ការិយាយល័យភ្នាក់ងារសហប្រជាជាតិលើកកម្ពស់សមភាពយេនឌ័រ និងផ្តល់ភាពអង់អាចដល់ស្រ្តី (UNFPA/UN Women) អង្គការកម្ពុជាដើម្បីជួយស្រ្តីមានវិបត្តិ (CWCC) អង្គការ UNICEF និង អង្គការជនពិការកម្ពុជា (CDPO)
- អង្គការតំណាងជនមានពិការភាព (OPDs)
- ក្រុមការងារកម្មវិធី ACCESS 2
ចំនួនអ្នកចូលរួមដែលបានគ្រោងទុក៖ ប្រមាណ៣០នាក់
យើងរង់ចាំនូវការពិភាក្សាដ៏មានផ្លែផ្កា និងការរួមចំណែកដ៏មានអត្ថន័យពីអ្នកចូលរួម