កិច្ចប្រជុំលើកទី២ ក្រុមការងារផ្នែកបរិយាបន្នពិការភាព
ថ្ងៃទី២៣ មករា ឆ្នាំ២០២៥
ទីតាំង៖ សណ្ឋាគារកាំសាន់វេ រាជធានីភ្នំពេញ
សហដឹកនាំកិច្ចប្រជុំដោយ៖
- ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា (MoSVY )
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ (DAC-SG)
ទិដ្ឋភាពរួមនៃកិច្ចប្រជុំ៖
ACCESS 2 មានក្តីសោមនស្សរីករាយ ក្នុងការរៀបចំកិច្ចប្រជុំក្រុមការងារផ្នែកបរិយាបន្នពិការភាព ជាមួយរាជរដ្ឋាភិបាលនៅកម្រិតថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងដៃគូអនុវត្តជាយុទ្ធសាស្រ្តផ្នែកបរិយាបន្នពិការភាពរបស់កម្មវិធី ACCESS 2។
គោលបំណង៖ គោលបំណងចម្បងនៃពិធីនេះគឺ
១. ដើម្បីបង្ហាញពីវឌ្ឍនភាពចម្បងសម្រាប់៦ខែដំបូងនៃឆ្នាំទី២របស់កម្មវិធី ACCESS 2 (ខែកក្កដា ដល់ខែធ្នូ ឆ្នាំ២០២៤) និងអាទិភាពសំខាន់ៗនៃឆមាសបន្ទាប់(ខែមករា ដល់ខែមិថុនា ឆ្នាំ២០២៥)។
២. ដើម្បីចែករំលែក និងពិភាក្សាលើប្រធានបទពាក់ព័ន្ធទាក់ទងនឹងកម្មវិធីវិនិយោគឃុំ, ការអនុវត្តកម្មវិធីកំណត់ អត្តសញ្ញាណជនមានពិការភាព និងបរិយាបន្នពិការភាពក្នុងកម្មវិធីកិច្ចគាំពារសង្គម។
៣. ដើម្បីកំណត់អាទិភាពសំខាន់សម្រាប់រយៈពេល៦ខែខាងមុខ។
អ្នកចូលរួម៖ យើងមានកិត្តិយសដែលបានអញ្ជើញ អ្នកចូលរួមដែលជា៖
- ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម (GS-NSPC)
- ដៃគូអនុវត្តជាយុទ្ធសាស្រ្ត រួមមាន៖ អង្គការជនពិការកម្ពុជា(CDPO) អង្គការ CARE អង្គការសកម្មភាពប្រជាជនដើម្បីការអភិវឌ្ឍន៍ប្រកបដោយបរិយាបន្ន (PAfiD) និង UNICEF។
- មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា / ក្រុមប្រឹសកម្មភាពខេត្ត
- តំណាងស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា និងក្រុមការងារកម្មវិធី ACCESS 2
ចំនួនអ្នកចូលរួមដែលបានគ្រោងទុក៖ ប្រមាណ៣០នាក់
យើងរំពឹងថានឹងមានការផ្លាស់ប្តូរនូវមតិយោបល់ និងមតិត្រឡប់យ៉ាងក្លៀវក្លាពីអ្នកចូលរួម