Jan 10 2025
មករា 10, 2025

កិច្ចប្រជុំលើកទី២ ក្រុមការងារផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ

ថ្ងៃទី១០ មករា ឆ្នាំ២០២៥

ទីតាំង៖ សណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ

សហដឹកនាំកិច្ចប្រជុំដោយ៖ ក្រសួងកិច្ចការនារី និង ACCESS 2

ទិដ្ឋភាពរួមនៃកិច្ចប្រជុំ៖

ACCESS 2 មានក្តីសោមនស្សរីករាយ ក្នុងការរៀបចំកិច្ចប្រជុំក្រុមការងារផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ ជាមួយរាជរដ្ឋាភិបាលនៅកម្រិតថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងដៃគូអនុវត្តជាយុទ្ធសាស្រ្តផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័ររបស់កម្មវិធី ACCESS 2។

គោលបំណង៖

គោលបំណងចម្បងនៃពិធីនេះគឺ៖

  • វាយតម្លៃជាយុទ្ធសាស្ត្រនូវវឌ្ឍនភាព និងហានិភ័យរបស់កម្មវិធី ព្រមទាំងជំរុញភាពស៊ីសង្វាក់គ្នាជាមួយនឹងវិស័យអាទិភាពផ្សេងទៀត។
  • ពិភាក្សាអំពីវឌ្ឍនភាពនៃការអនុវត្ត និងបញ្ហាប្រឈម មេរៀនដកបទពិសោធន៍ ការអនុវត្តល្អបំផុត និងកំណត់ដំណោះស្រាយរួម។
  • ផ្សព្វផ្សាយនីតិវិធី និងគោលនយោបាយថ្មីៗ។
  • លើកយកបញ្ហាដូចជាការផ្លាស់ប្តូរបរិបទ និងបញ្ហាប្រឈមក្នុងសង្គម សេដ្ឋកិច្ច និងនយោបាយ ទៅកាន់ភាគីពាក់ព័ន្ធសំខាន់ៗដូចជារាជរដ្ឋាភិបាល DFAT និងក្រុមការងារកម្មវិធី ACCESS 2។

អ្នកចូលរួម៖ យើងមានកិត្តិយសដែលបានអញ្ជើញ អ្នកចូលរួមដែលជា៖

  • ក្រសួងកិច្ចការនារី និងមន្ទីរកិច្ចការនារី មកពីខេត្តចំនួន៤ រួមមាន ខេត្តសៀមរាប កំពង់ចាម កំពង់ស្ពឺ និងរតនគិរី
  • ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
  • ក្រុមប្រឹក្សាសកម្មភាពជនពិការ
  • ក្រសួងសុខាភិបាល
  • ក្រសួងមហាផ្ទៃ និងលេខាធិការដ្ឋាននៃកណៈកម្មការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ
  • ដៃគូអនុវត្តជាយុទ្ធសាស្រ្តផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ
  • តំណាងស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា និងក្រុមការងារកម្មវិធី ACCESS 2

ចំនួនអ្នកចូលរួមដែលបានគ្រោងទុក ​​ប្រមាណ៣០នាក់

យើងរំពឹងថានឹងមានការផ្លាស់ប្តូរនូវមតិយោបល់ និងមតិត្រឡប់យ៉ាងក្លៀវក្លាពីអ្នកចូលរួម