Apr 05 2024
មេសា 5, 2024

ពិធីសម្ពោធដាក់ឱ្យដំណើរការ កម្មវិធីសហប្រតិបត្តិការអូស្រ្តាលី-កម្ពុជាដើម្បីផ្តល់សេវាប្រកបដោយនិរន្តភាពនិងសមធម៌ – ដំណាក់កាលទី២ (ACCESS 2)

ផ្នែក៖ កម្មវិធី ACCESS 2

ACCESS 2 មានក្តីសោមនស្សរីករាយ ក្នុងការប្រកាសសម្ពោធ ACCESS 2 នាពេលខាងមុខនេះ ដែលប្រព្រឹត្តិទៅនៅសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា។

គោលបំណង៖

គោលបំណងចម្បងនៃពិធីនេះគឺ៖

  • ជាមួយនឹងការបើកសម្ពោធ ACCESS 2 សកម្មភាពទាំងឡាយដែលស្ថិតនៅក្រោមកម្មវិធី នឹងអាចចាប់ផ្តើម
  • ភាគីពាក់ព័ន្ធសំខាន់ៗ របស់ ACCESS 2 បានទទួលព័ត៌មានពីកម្មវិធី ACCESS 2 ព្រមទាំងគោលបំណងរួមរបស់កម្មវិធី
  • សាធារណៈជនទូទៅ ទាំងនៅប្រទេសកម្ពុជា និងនៅប្រទេសអូស្រ្តាលី បានអាន និងដឹងឮអំពីកម្មវិធី

អ្នកចូលរួម៖ យើងមានកិត្តិយសដែលបានអញ្ជើញ ភ្ញៀវកិត្តិយស មកពី

  • សមភាគីរដ្ឋាភិបាលថ្នាក់ជាតិ
    • ក្រសួងកិច្ចការនារី
    • ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និង អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ
    • ក្រសួងសុខាភិបាល
    • ក្រសួងមហាផ្ទៃ និងគណៈកម្មការជាតិសម្រាប់ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (NCDDS)
    • ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
    • ក្រសួងយុត្តិធម៌
    • វិទ្យាស្ថានជាតិស្ថិតិ
    • មូលនិធិជាតិជំនួយសង្គម
    • ក្រសួងមុខងារសាធារណៈ
    • ក្រសួងផែនការ
  • សមភាគីរដ្ឋាភិបាលថ្នាក់ក្រោមជាតិ
  • គណៈប្រតិភូ និងបុគ្គលិកស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា
  • ដៃគូយុទ្ធសាស្រ្តអនុវត្តន៍កម្មវិធី
  • និងក្រុមការងារកម្មវិធី ACCESS 2
  • អ្នកចូលរួមផ្សេងទៀតមកពី៖
    • អង្គការតំណាងជនមានពិការភាព
    • ដៃគូអភិវឌ្ឍន៍
    • និងអ្នកទទួលផល

សហការរៀបចំកម្មវិធីដោយ៖ ស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា និងក្រុមការងារកម្មវិធី ACCESS 2

ចំនួនអ្នកចូលរួមដែលបានគ្រោងទុក ​​ប្រមាណ២០០ ទៅ២៥០នាក់