Nov
17
2026
វិច្ឆិកា 17, 2026
ក្រសួងសុខាភិបាល (MoH) និង UNICEF រៀបចំសិក្ខាសាលាតម្រង់ទិសស្តីពីជម្រើសនៃការរចនាប្រកបដោយបរិយាបន្ន និងភាពធន់នឹងការប្រែប្រួលអាកាសធាតុ សម្រាប់សេវាទឹកស្អាត អនាម័យ និងអនាម័យបរិស្ថាន (WASH) នៅក្នុងមូលដ្ឋានសុខាភិបាល ខេត្តរតនគិរី
- កាលបរិច្ឆេទ៖ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅភោជនីយដ្ឋាន រតនៈ លីណា ខេត្តរតនគិរី
- គោលបំណង៖
- ពង្រឹងការយល់ដឹងរបស់អ្នកចូលរួមអំពីស្តង់ដា WASH ប្រកបដោយបរិយាបន្ន និងភាពធន់នឹងការប្រែប្រួលអាកាសធាតុនៅក្នុងមូលដ្ឋានសុខាភិបាល។
- បង្កើនការយល់ដឹងអំពីឧបសគ្គផ្នែកលទ្ធភាពប្រើប្រាស់ និងហានិភ័យពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ ដែលប៉ះពាល់ដល់និរន្តរភាព និងគុណភាពសេវា WASH។
- បង្កើតទិន្នន័យមូលដ្ឋាន និងភស្តុតាងសម្រាប់គាំទ្រការរៀបចំផែនការកែលម្អ និងតាមដានវឌ្ឍនភាពឆ្ពោះទៅកាន់មូលដ្ឋានសុខាភិបាលដែលមាន WASH ប្រកបដោយបរិយាបន្ន។
- ពង្រឹងការប្តេជ្ញាចិត្ត និងកិច្ចសម្របសម្រួលរបស់ភាគីពាក់ព័ន្ធ ដើម្បីជំរុញសេវា និងហេដ្ឋារចនាសម្ព័ន្ធ WASH ប្រកបដោយបរិយាបន្ន និងភាពធន់នឹងការប្រែប្រួលអាកាសធាតុនៅក្នុងមូលដ្ឋានសុខាភិបាល។


