Nov 04 2026
វិច្ឆិកា 4, 2026

កម្មវិធី ACCESS 2 អង្គការ TPO និងមន្ទីរកិច្ចការនារីខេត្ត នឹងរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការថែទាំសុខុមាលភាពខ្លួន (Self-Care) សម្រាប់អ្នកផ្តល់សេវា ដែលជាសមាជិកក្រុមការងារឆ្លើយតបអំពើហិង្សាទាក់ទងនឹងយេនឌ័រ (GBV) នៅខេត្តកំពង់ស្ពឺ

  • កាលបរិច្ឆេទ៖ ថ្ងៃទី៤-៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅខេត្តកំពង់ស្ពឺ
  • គោលបំណង៖
    • ដើម្បីបង្កើនការយល់ដឹងអំពីសុខុមាលភាពផ្លូវចិត្ត ភាពតានតឹង ភាពអស់កម្លាំងពីការងារ (burnout) និងភាពប៉ះទង្គិចផ្លូវចិត្តដោយប្រយោល ព្រមទាំងផលប៉ះពាល់របស់បញ្ហាទាំងនេះ។
    • ដើម្បីចែករំលែកបទពិសោធន៍ និងយុទ្ធសាស្ត្រសម្រាប់ការថែទាំសុខុមាលភាពផ្ទាល់ខ្លួន និងការគ្រប់គ្រងភាពតានតឹង និងការថប់បារម្ភ។
    • ដើម្បីសិក្សាវិធីសាស្ត្រជាក់ស្តែងក្នុងការថែទាំសុខុមាលភាពផ្ទាល់ខ្លួន និងយុទ្ធសាស្ត្រទប់ទល់នឹងបញ្ហាប្រឈម ដើម្បីបង្កើនភាពធន់។
    • ដើម្បីកំណត់វិធីសាស្ត្រថែទាំសុខុមាលភាពផ្ទាល់ខ្លួនដែលសមស្របបំផុតទៅនឹងតម្រូវការបុគ្គលម្នាក់ៗ។