សេវាស្តារលទ្ធភាពពលកម្ម

សេវាស្តារលទ្ធភាពពលកម្ម

ការផ្ទេរសេវាស្តារលទ្ធភាពពលកម្មទៅក្រោមការគ្រប់គ្រងរបស់ក្រសួងសុខាភិបាល គឺស្ថិតក្នុងដំណាក់កាលដំបូងនៅឡើយ។ គេរំពឹងថានេះគឺជាដំណើរការដ៏ស្មុគស្មាញមួយដែលកម្មវិធី ACCESS 2 អាចផ្តល់ការគាំទ្រដ៏មានតម្លៃដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីដាក់បញ្ចូលតម្រូវ​ការផ្លាស់ប្តូរស្ថាប័ន និងធានានិរន្តរភាពនៃសេវា និងការថែទាំសម្រាប់ជនមានពិការភាពសម្រាប់រយៈពេលអន្តរកាលនេះ។ ដំណើរការរាយការណ៍អនុសញ្ញាស្តីពីសិទ្ធិជនមានពិការភាព (CRPD) លើកទីមួយរបស់កម្ពុជា នឹងមានសារៈសំខាន់ក្នុងការកំណត់អាទិភាពសម្រាប់ការពង្រឹងគោលនយោបាយ និងយុទ្ធសាស្ត្រពិការភាព ហើយកម្មវិធី ACCESS 2 នឹងមានលទ្ធភាពគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ដើម្បីឆ្លើយតបទៅនឹងអនុសាសន៍របស់គណៈកម្មាធិការ CPRD។

កម្មវិធី ACCESS 2 ធ្វើការគាំទ្រសេវាផ្នែកពិការភាព ដើម្បីឱ្យមានការឆ្លើយតបយេនឌ័របន្ថែមទៀត។ នេះរួមបញ្ចូលទាំងការគាំទ្រលទ្ធភាពទទួលសេវាកាន់តែច្រើន និងកាន់តែស្មើភាពគ្នារបស់អតិថិជនដែលជាស្រ្តី ។ កម្មវិធី ACCESS 2 ធ្វើការគាំទ្រប្រព័ន្ធ និងដំណើរនៃការផ្តល់សេវា ដើម្បីធានាថា វាមានសុវត្ថិភាព និងភាពថ្លៃថ្នូរសម្រាប់ស្រ្តី ដែលចូលរួមកាត់បន្ថយបន្ទុកគ្រួសារ រួមទាំងការថែទាំកុមារ។ ACCESS 2 ក៏ផ្តល់ការគំាទ្រផងដែរដល់អ្នកជំនាញដែលជាស្រ្តី ដោយរួមទាំងបុគ្គលិកសង្គមកិច្ច គ្រូពេទ្យព្យាបាលដោយចលនា (PTs) និងអ្នកបច្ចេកទេសផលិតអវយវៈសិប្បនិម្មិតនិងរណប (P&O) ក្នុងការផ្តល់សេវាពិការភាព។