ព័ត៌មានចុងក្រោយ

កម្មវិធី ACCESS 2 ត្រូវបានតាក់តែងឡើង ដោយមានយន្តការក្រុមការងារតាមផ្នែកបីផ្សេងគ្នា មានដូចជា ក្រុមការងារផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ បរិយាបន្នពិការភាព និងការស្តារលទ្ធភាពពលកម្ម។ កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ ក្រសួងកិច្ចការនារី ជាមួយកម្មវិធី ACCESS 2 បានសហដឹកនាំ និងផ្តួចផ្តើមកិច្ចប្រជុំលើកទី១ ក្រុមការងារផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ។ (more…)


កាលពីថ្ងៃទី​២១ ខែមិថុនា ឆ្នាំ២០២៤ កម្មវិធី ACCESS 2 បានបើកកិច្ចប្រជុំ​គណៈកម្មការប្រឹក្សាភិបាលជាលើកទី១ របស់ខ្លួន។ សមាជិកនៃគណៈកម្មការប្រឹក្សាភិបាល រួមមាន តំណាងមកពីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា  ក្រសួងសុខាភិបាល​ ក្រុមប្រឹក្សាសកម្មភាពជនពិការ ក្រសួងមហាផ្ទៃ និងនិងគណៈកម្មការជាតិសម្រាប់លេខាធិការដ្ឋាន អភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។ ជាងនេះទៀត នៅក្នុងកិច្ចប្រជុំនេះ ក៏មានតំណាងមកពីដៃគូអនុវត្តជាយុទ្ធសាស្រ្តរបស់កម្មវិធី ACCESS 2​  ក្រុមការងារស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា និងក្រុមការងារកម្មវិធី ACCESS 2 ផងដែរ។  ASC គឺជារចនាសម្ព័ន្ធអភិបាលកិច្ចកម្រិតខ្ពស់បំផុតសម្រាប់កម្មវិធី ដែលជួបប្រជុំជារៀងរាល់ឆ្នាំម្តង។ (more…)


គណៈកម្មការសម្របសម្រួលថ្នាក់ខេត្ត គឺជាយន្តការមួយនៃរចនាសម្ព័ន្ធអភិបាលកិច្ចកម្មវិធីសហប្រតិបត្តិការអូស្រ្តាលី-កម្ពុជាដើម្បីការផ្តល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌ — ដំណាក់កាលទី២ (ACCESS 2) ដែលនឹងរៀបចំកិច្ចប្រជុំរៀងរាល់៦ខែម្តង និងធ្វើការពិនិត្យអំពីសមិទ្ធផល និងហានិភ័យ ក៏ដូចជាតម្រង់ទិសនៃការអនុវត្តផ្សេងៗរបស់កម្មវិធីឱ្យអនុលោមតាមអាទិភាពរបស់ខេត្ត។ (more…)


កាលពីចុងខែឧសភា ឆ្នាំ២០២៤ នៅខេត្តសៀមរាប កម្មវិធីសហប្រតិបត្តិការអូស្រ្តាលី-កម្ពុជាដើម្បីការផ្តល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌ – ដំណាក់កាលទី២​ (ACCESS 2) បានផ្តល់សិក្ខាសាលាបណ្តុះបណ្តាលចំនួន៤ដាច់ដោយឡែក ស្តីពីសមភាពយេនឌ័រ ពិការភាព និងបរិយាបន្នសង្គម (GEDSI) ។ (more…)


កម្មវិធីសហប្រតិបត្តិការអូស្រ្តាលី–កម្ពុជាដើម្បីការផ្តល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌ – ដំណាក់កាលទី២ បានបញ្ចប់នូវសិក្ខាសាលាចំនួន៣ ជាមួយអជ្ញាធរនៅថ្នាក់ក្រោមជាតិ និងដៃគូអនុវត្តន៍ជាយុទ្ធសាស្រ្ត (SIPs)។ សិក្ខាផ្សព្វផ្សាយទាំងនេះ បានរៀបចំនៅខេត្តសៀមរាប កំពង់ចាម និងខេត្តកំពង់ស្ពឺ កំឡុងខែឧសភា ឆ្នាំ២០២៤។ (more…)


កំឡុងខែមេសា ឆ្នាំ២០២៤ កម្មវិធីសហប្រតិបត្តិការអូស្រ្តាលី​ដើម្បីការផ្តល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌ – ដំណាក់កាលទី២ (ACCESS 2) បានរៀបចំវគ្គបណ្តុះបណ្តាល ស្តីពីគោលនយោបាយសុវត្ថិភាព ផ្តល់ដល់សមភាគីរដ្ឋាភិបាលនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងដៃគូយុទ្ធសាស្រ្តអនុវត្តកម្មវិធីរបស់ ACCESS 2 ដែលធ្វើការលើវិស័យពិការភាព និង/ឬ ផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ។ (more…)


ប្រជាជនខ្មែរ ប្រារព្វពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជារៀងរាល់ឆ្នាំ កំឡុងខែមេសា។ នេះជាពេលវាលាដ៏ល្អ សម្រាប់ពលរដ្ឋខ្មែរក្នុងការជួបជុំគ្នាលេងល្បែងប្រជាប្រិយខ្មែរ និងជួបជុំក្រុមគ្រួសារកំឡុងពេលវាលាដ៏សំខាន់នេះ។ (more…)


កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤ កម្ពុជា និងអូស្រ្តាលី បានរៀបចំពិធីសម្ពោធនៃការបន្តការវិនិយោគទ្វេភាគីដ៏សំខាន់លើការងារសមភាពយេនឌ័រ បរិយាបន្នពិការភាព ការស្តារលទ្ធភាពពលកម្ម និងបរិយាបន្នសង្គមនៅកម្ពុជា។ ក្នុងរយៈពេល៥ឆ្នាំ (២០២៣– ២០២៨) អូស្រ្តាលី តាមរយៈកម្មវិធីសហប្រតិបត្តិការអូស្រ្តាលី-កម្ពុជាដើម្បីការផ្តល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌ – ដំណាក់កាលទី២ បានផ្តល់ថវិកាចំនួន៣០លានដុល្លាអូស្រ្តាលី ផ្តោតលើការបង្កើនលទ្ធភាពទទួលបានសេវាប្រកបដោយគុណភាព និងបរិយាបន្នសម្រាប់ជនមានពិការភាព និងជនរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រនៅកម្ពុជា។ (more…)


នេះជាលើកទី១ ដែលក្រុមការងាររបស់កម្មវិធី ACCESS 2 បានចូលរួមប្រារព្វពិធីអន្តរជាតិនារី​ ឆ្នាំ២០២៤ កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ ដែលជាការបន្តការលើកកម្ពស់ការយល់ដឹង និងពិភាក្សាពីវិធីសាស្រ្តថ្មីៗ ដើម្បីបន្តផ្តល់ភាពអង់អាច​ដល់ស្រ្តី និងក្មេងស្រីតាមរយៈការងារដែលយើងធ្វើនៅ ACCESS 2។ ឆ្នាំនេះ មូលបទជាសកល «រាប់បញ្ចូលស្រ្តី៖ វិនិយោគលើស្រ្តី ពន្លឿនវឌ្ឍនភាព»។ ជាមួយមូលបទនៅកម្ពុជា «ស្រ្តី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល» ដែលរំលេចពីសក្តានុពល និងភាពចាំបាច់នៃការលើកកម្ពស់សមភាពយេនឌ័រ និងការចូលរួមរបស់ស្រ្តីនៅក្នុងវិស័យឌីជីថល។ (more…)


ក្រុមការងារកម្មវិធីសហប្រតិបត្តិការអូស្រ្តាលី-កម្ពុជាដើម្បីការផ្តល់សេវាប្រកបដោយនិរន្តរភាព និងសមធម៌-ដំណាក់កាលទី២ (ACCESS 2)  មានឱកាសបានរួមដំណើរកម្សាន្តឆ្នាំទី១ទៅខេត្តកំពត ដើម្បីពិភាក្សាគ្នាក្នុងការធ្វើការងារជាក្រុម និងធានាថា សមាជិកគ្រប់គ្នាមានគោលដៅដូចគ្នាសម្រាប់កម្មវិធី។ ដំណើរកម្សាន្តនេះ បានពិនិត្យមើលនូវវិធីសាស្រ្តនៃការធ្វើការងារក្នុងកម្មវិធី ACCESS 2 ដោយរួមមានទាំងសកម្មភាពល្បែងកម្សាន្តនានាដែលពាក់ព័ន្ធនឹងកម្មវិធី ដែលផ្តោតលើការធ្វើឱ្យប្រសើរឡើងនូវគុណភាពសេវាសម្រាប់ជនមានពិការភាព និងជនងរងគ្រោះដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ។ (more…)