Jun 21 2024

កិច្ចប្រជុំលើកទី១ គណៈកម្មការប្រឹក្សាភិបាលនៃកម្មវិធី ACCESS 2 (ASC)

ផ្នែក៖ កម្មវិធី ACCESS 2

ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ នៅវេលាម៉ោង ៩ព្រឹក ដល់ថ្ងៃត្រង់

ACCESS 2 មានក្តីសោមនស្សរីករាយ ក្នុងការរៀបចំកិច្ចប្រជុំ ASC លើកទី១ នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញភូគីត្រា រាជធានីភ្នំពេញ

គោលបំណង៖ គោលបំណងចម្បងនៃកិច្ចប្រជុំនេះគឺ ដើម្បីផ្តល់ទិសដៅជាយុទ្ធសាស្ត្រសម្រាប់កម្មវិធី ACCESS 2 និងអនុម័តលើផែនការការងារ សម្រាប់ឆ្នាំទី២ ដោយផ្អែកលើមេរៀន បទពិសោធន៍ សមិទ្ធផលកម្មវិធី និងបញ្ហាប្រឈមក្នុងឆ្នាំទី១ ដោយធានាថា កម្មវិធីនឹងបន្តដំណើរការប្រកបដោយប្រសិទ្ធភាព និងដោះស្រាយបញ្ហាប្រឈមដែលកើតមានឡើង។

អ្នកចូលរួម៖ យើងមានកិត្តិយសដែលបានអញ្ជើញ អ្នកចូលរួមដែលជា៖

  • សហប្រធាន៖ តំណាងមកពីស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា និង ក្រសួងកិច្ចការនារី
  • ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា
  • ក្រសួងសុខាភិបាល
  • ក្រុមប្រឹក្សាសកម្មភាពជនពិការ
  • ក្រសួងមហាផ្ទៃ និងគណៈកម្មការជាតិសម្រាប់លេខាធិការដ្ឋាន​ អភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ
  • តំណាងដៃគូអនុវត្តជាយុទ្ធសាស្រ្តរបស់ ACCESS 2 ដែលជាក្រុមការងារផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ ផ្នែកពិការភាព និងផ្នែកការស្តារលទ្ធភាពពលកម្ម
  • ជនបង្គោលរបស់ ACCESS 2 នៅថ្នាក់ក្រោមជាតិ
  • ប្រធានគណៈកម្មការសម្របសម្រួលថ្នាក់ខេត្ត មកពីខេត្តចំនួនបួន
  • តំណាងស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា និងក្រុមការងារកម្មវិធី ACCESS 2

រៀបចំកម្មវិធីដោយ៖ កម្មវិធី ACCESS 2

ចំនួនអ្នកចូលរួមដែលបានគ្រោងទុក ​​ប្រមាណ៣០នាក់