Jun 19 2024

កិច្ចប្រជុំលើកទី១ គណៈកម្មកាសម្របសម្រួល ខេត្តកំពង់ចាម

ផ្នែក៖ កម្មវិធី ACCESS 2

ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤

ACCESS 2 មានក្តីសោមនស្សរីករាយ ក្នុងការរៀបចំកិច្ចប្រជុំលើកទី១របស់គណៈកម្មកាសម្របសម្រួលនៅខេត្តកំពង់ចាម។

គោលបំណង៖

គោលបំណងចម្បងនៃពិធីនេះគឺ៖

  • អនុម័តផែនការការងារប្រចាំឆ្នាំរបស់ គណៈកម្មកាសម្របសម្រួល និងរបាយការណ៍បូកសរុបសមិទ្ធផលប្រចាំឆ្នាំ និងរាយការណ៍ជូន គណៈកម្មការប្រឹក្សាភិបាល (ASC) ក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់ ASC
  • តាមដានវឌ្ឍនភាព និងការអនុវត្តផែនការការងាររបស់ខេត្ត
  • និងសម្របសម្រួលការងាររបស់ដៃគូអនុវត្តជាយុទ្ធសាស្រ្ត

 

អ្នកចូលរួម៖ យើងមានកិត្តិយសដែលបានអញ្ជើញ អ្នកចូលរួមដែលជា៖

  • ដៃគូអនុវត្តជាយុទ្ធសាស្រ្ត មានដូចជា៖ អង្គការចិត្តសង្គមអន្តរវប្បធម៌ (TPO) អង្គការជំនួយផ្នែកច្បាប់នៃកម្ពុជា (LAC) អង្គការ CARE មូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន/ការិយាយល័យភ្នាក់ងារសហប្រជាជាតិលើកកម្ពស់សមភាពយេនឌ័រ និងផ្តល់ភាពអង់អាចដល់ស្រ្តី (UNFPA/UN Women) អង្គការសកម្មភាពប្រជាជនដើម្បីការអភិវឌ្ឍន៍ប្រកបដោយបរិយាបន្ន (PAfID) និង អង្គការ UNICEF
  • ជនបង្គោលរបស់ ACCESS 2 នៅថ្នាក់ក្រោមជាតិ
  • តំណាងស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា និងក្រុមការងារកម្មវិធី ACCESS 2

រៀបចំកម្មវិធីដោយ៖ កម្មវិធី ACCESS 2

ចំនួនអ្នកចូលរួមដែលបានគ្រោងទុក ​​ប្រមាណ៣០នាក់