Jun 06 2024

សិក្ខាសាលារៀបចំផែនការសកម្មភាពរួម ផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ

ផ្នែក៖ អំពើហិង្សាទាក់ទងនឹងយេនឌ័រ

នាព្រឹកថ្ងៃទី មិថុនា ឆ្នាំ២០២៤ ពេលព្រឹក

ACCESS 2 មានក្តីសោមនស្សរីករាយ ក្នុងការរៀបចំសិក្ខាសាលាផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ នៅសណ្ឋាគារភ្នំពេញ នាទីក្រុងភ្នំពេញ។

គោលបំណង៖

គោលបំណងចម្បងនៃពិធីនេះគឺ៖

  • ចែករំលែកផែនការសកម្មភាពរបស់ដៃគូរួម មានក្រសួងកិច្ចការនារី មន្ទីរកិច្ចការនារី និងអង្គការដៃគូអនុវត្តជាយុទ្ធសាស្រ្ត
  • រៀបចំផែនការរួម ដើម្បីមានកិច្ចសហការល្អ និងមានភាពប្រទាក់ក្រឡាគ្នារវាងដៃគូនៅក្នុងខេត្តគោលដៅ

អ្នកចូលរួម៖ យើងមានកិត្តិយសដែលបានអញ្ជើញ អ្នកចូលរួមដែលជា៖

  • ជនបង្គោលមកពីក្រសួងកិច្ចការនារី
  • ជនបង្គោលមកពីមន្ទីរកិច្ចការនារីក្នុងខេត្តគោលដៅចំនួនបួន
  • ដៃគូអនុវត្តជាយុទ្ធសាស្រ្តផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រទាំងអស់របស់ ACCESS 2
  • ដៃគូអនុវត្តជាយុទ្ធសាស្រ្តផ្នែកពិការភាព
  • ក្រុមការងារកម្មវិធី ACCESS 2

សហការរៀបចំកម្មវិធីដោយ៖ ក្រសួងកិច្ចការនារី​ និង កម្មវិធី ACCESS 2

ចំនួនអ្នកចូលរួមដែលបានគ្រោងទុក ​​ប្រមាណ៤៣នាក់