Jun 06 2024

សិក្ខាសាលាស្តីពី កិច្ចព្រមព្រៀងយុទ្ធសាស្រ្តអាទិភាព ផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ

ផ្នែក៖ អំពើហិង្សាទាក់ទងនឹងយេនឌ័រ

ថ្ងៃទី មិថុនា ឆ្នាំ២០២៤ ពេលរសៀល

ACCESS 2 មានក្តីសោមនស្សរីករាយ ក្នុងការរៀបចំសិក្ខាសាលាផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ នៅសណ្ឋាគារភ្នំពេញ នាទីក្រុងភ្នំពេញ។

គោលបំណង៖

គោលបំណងចម្បងនៃពិធីនេះគឺ៖

  • ដើម្បីយល់ព្រមលើអាទិភាព និងសូចនាករសំខាន់ៗរបស់កម្មវិធី ដើម្បីឱ្យសមស្របជាមួយផែនការយុទ្ធសាស្រ្តជាតិស្តីពីការទប់ស្កាត់អំពើហិង្សាលើស្រ្តី និងផែនការយុទ្ធសាស្រ្តជាតិស្តីពីពិការភាព និងគោលនយោបាយពាក់ព័ន្ធផ្សេងទៀត ហើយនឹងប្រើដើម្បីបង្កើតក្របខ័ណ្ឌជាច្រើនឆ្នាំសម្រាប់សកម្មភាព កិច្ចសហការ និងគណនេយ្យភាពក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់ រួមទាំងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រុមប្រឹក្សាសកម្មភាពជនពិការ អជ្ញាធរថ្នាក់ក្រោមជាតិ និងដៃគូអនុវត្តជាយុទ្ធសាស្រ្តផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ។
  • យល់ព្រមលើគោលការណ៍ និងវិធីនៃការធ្វើការ ដើម្បីសម្រួលដល់កិច្ចសហប្រតិបត្តិការរវាងភាគីពាក់ព័ន្ធ។

អ្នកចូលរួម៖ យើងមានកិត្តិយសដែលបានអញ្ជើញ អ្នកចូលរួមដែលជា៖

  • កម្រិតថ្នាក់ជាតិ៖ ក្រសួងកិច្ចការនារី
  • ដៃគូអនុវត្តជាយុទ្ធសាស្រ្តផ្នែកអំពើហិង្សាទាក់ទងនឹងយេនឌ័រ
  • តំណាងស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជា និងក្រុមការងារកម្មវិធី ACCESS 2

សហការរៀបចំកម្មវិធីដោយ៖ ក្រសួងកិច្ចការនារី​ និង កម្មវិធី ACCESS 2

ចំនួនអ្នកចូលរួមដែលបានគ្រោងទុក ​​ប្រមាណ៣៥នាក់